រដ្ឋាភិបាល​គ្រោង​គូស​ផែនទី​ថ្មី​ដើម្បី​កំណត់​ដី​ពលរដ្ឋ​និង​ដី​ព្រៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា ក្រោយ​ពេល​ក្រុម​និស្សិត និង​មន្ត្រី​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​​សំណង់ វាស់​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ចប់​សព្វ​គ្រប់​ហើយ រដ្ឋាភិបាល​នឹង​គូស​ផែនទី​ថ្មី​ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា ដី​របស់​ប្រជាជន​កាន់កាប់ និង​ដី​ព្រៃ​ផ្សេងៗ​ទៀត​នៅ​សល់​ប៉ុន្មាន​ជាក់​ស្ដែង។
ដោយ កែវ និមល
2012-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ហ៊ុន សែន៖ «ឥឡូវ​នេះ​ឈប់​និយាយ​សិន គម្រប​ព្រៃ​ឈើ ឧទ្យាន​ជាតិ ដី​សម្បទាន​សេដ្ឋកិច្ច។ ដី​សម្បទាន​ឈប់​និយាយ​សិន វាស់​ឲ្យ​ប្រជាជន​រួច​ហើយ ចាំ​គូស​ផែន​ទី​ឡើង​វិញ។ ព្រៃ​សម្បទាន វាស់​ឲ្យ​ប្រជាជន​រួច​ហើយ សល់​ប៉ុន្មាន? ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មិន​ទាន់​បាន​ដាំដុះ វាស់​ឲ្យ​ប្រជាជន​រួច​ហើយ សល់​ប៉ុន្មាន​ក្រុមហ៊ុន​ធ្វើ​ទៅ»

លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា កន្លង​មក​មាន​របាយការណ៍​ខុស​ទើប​បាន​ជា​រដ្ឋ​បាន​ចេញ​លិខិត​ដក​ហូត​ដី​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន ដោយសារ​ក្នុង​ផែនទី​ចាស់​ដាក់​ថា ដី​ទាំង​នោះ​ជា​ដី​គម្រប​ព្រៃ មិន​មាន​អ្នក​កាន់កាប់​ជាដើម។

លោក ហ៊ុន សែន៖ «រឿង​វា​នៅ​កន្លែង​ហ្នឹង បាន​ជា​យើង​ចាប់​ផ្ដើម​អនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី...។ ដី​សម្បទាន​មាន​ចំណែក​ណា​មួយ​ទេ ប៉ុន្តែ​ដី​ដែល​ចាត់​ទុក​ថា គម្រប​ព្រៃ​ឈើ ហើយ​រដ្ឋ​ចេញ​ដីកា​ដក​ហូត​ក្នុង​ពេល​ដែល​ប្រជាជន​ទទួល​ផល ខ្លះ​ធ្វើ​ទាំង​ផ្ទះ​ថ្ម ខ្លះ​ធ្វើ​ផ្ទះ​ក្បឿង ធ្វើ​ស្រែ ដាំ​នេះ​ដាំ​នោះ​អស់​ទៅ​ហើយ​ហ្នឹង វាស់​ឲ្យ​តែ​ម្ដង​ទៅ ឲ្យ​វា​ឆាប់​ចប់»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ពី​បញ្ហា​គូស​ផែនទី​ថ្មី​នេះ ក្នុង​ពេល​លោក​ចុះ​ទៅ​ចែក​កម្មសិទ្ធិ​ដី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Khmerleour

ពី RatanaGiri

គំរោងនេះនាំឲ្យយើងជាប្រជានុរាស្រ្តខ្មែរពិត នឹកឃើញ​សម័យខ្មែរក្រហមជំលៀសប្រជាជន រៀបចំប្រព័ន្ធសង្គម ឡើងវិញ ។​ ខ្មែរក្រហមសម្លាប់រង្គាលខ្មែរ តែបានស្តាចតេ​ចោរនាំយួនឈ្លានពានមករំដោះសម្លាប់បង្ហើយ រួចយួន​បោះ​ទីតាំងយ៉ាងរឹមមាំ រហូតមកដល់​សព្វថ្ងៃ ធ្វើឲ្យខ្មែរពិបាកដក​ដង្ហើមរស់ ។ តេចោរសែនខ្លោច​ផ្សាលក់ជាតិឲ្យយួនទាំង​ស្រុង មើលចុះបឹងបួព្រៃព្រឹក្សាខ្មែរ ទឹកដីសមុទ្រព្រំដែន ៕

Dec 31, 2012 05:57 AM

អ្នក​អាន​អនាមិក

មានពេលឈាងទៅមើលក្រុមហ៊ុន ប៊ិញហ្វៀក២ នៅឃុំ ខ្សឹម​ ស្នួល ក្រចេះ ពេលនេះកំពុងរុញព្រៃដុតចោល ប្រហែល ១ម៉ីនហិកតា ដំណាក់កាលទី២។ គ្រាន់កែអប់សុខលេងណាស់

Dec 31, 2012 12:51 AM

គេហទំព័រ​ទាំងមូល