រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ទៅ​​ចិន ដើម្បី​កិច្ច​សហប្រតិបត្តិការ​យោធា

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ កន្លង​មក​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រឹងប្រែង​បង្កើន​សមត្ថភាព​យោធា​តាម​រយៈ​ការ​ហ្វឹកហាត់​នៅ​មូលដ្ឋាន ដោយ​មាន​ជំនួយ​ខ្លះ​ពី​បរទេស​ផង ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន។
ដោយ សុខ សេរី
2011-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២០-មិថុនា-២០១១ ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទទួល​ការ​ជូន​ដំណើរ​ដោយ​មន្ត្រី​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។
២០-មិថុនា-២០១១ ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទទួល​ការ​ជូន​ដំណើរ​ដោយ​មន្ត្រី​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។
RFA/Sok Serey

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០១១ បាន​ដឹកនាំ​គណៈប្រតិភូ​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ក្រុម ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​រវាង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​ចិន នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា និង​ថៃ​កំពុង​តែ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​មួយ​ចំនួន​ទៀត មាន​ដូច​ជា រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ម៉ឹង សំផន និង​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា លោក សៅ សុខា ក៏​បាន​រួម​ដំណើរ​ជាមួយ លោក ទៀ បាញ់ ដែរ។ ទស្សនកិច្ច​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា ដល់​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ ២០១១។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ការ​ចាកចេញ​នោះ​ថា លោក​មាន​គម្រោង​ការ​ជួប​ពិភាក្សា​សំខាន់​ជា​មួយ​មេ​ដឹកនាំ​ប្រទេស​ចិន និង​មន្ត្រី​យោធា​ចិន លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា ៖ «គឺ​ក្រសួង​ការពារ​ជាតិ គឺ​ត្រូវ​ធ្វើ​ការ​ជា​មួយ​គ្នា ជា​សំខាន់​ជាង​គេ។ អា​ហ្នឹង​គឺ​វា​តែងតែ​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ក្នុង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ»។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​ជម្លោះ​រវាង​កម្ពុជា និង​ថៃ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វិស័យ​យោធា​កម្ពុជា​នៅ​ទន់​ខ្សោយ។ ដូច្នេះ​ចាំ​ចាច់​ត្រូវ​ការ​ជំនួយ​ពី​ប្រទេស​មហា​អំណាច។

លោក​បណ្ឌិត សុខ ទូច ៖ «ប្រទេស​យើង​មិន​អាច​មាន​ថវិកា​ឯ​ណា ទៅ​ទិញ​អាវុធ​ធន់​ធ្ងន់​ទេ ខ្នាត​មីស៊ីល ឬ​យន្តហោះ​ប្រដេញ​ទេ។ ប៉ុន្តែ យើង​ទៅ​រៀន​យក​បទ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក ទ័ព​ជើង​គោក​របស់​គេ ហើយ​ដោះ​ដូរ​នូវ​បទពិសោធន៍»។

គេ​សង្កេត​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​ចិន​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ នៅ​ឆ្នាំ ២០១១ នេះ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នោះ។

ដំណើរ​ទស្សនកិច្ច​លើក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កងទ័ព​កម្ពុជា​ជាង ១.០០០ នាក់ បាន​បិទ​វគ្គ​សមយុទ្ធ បាញ់​គ្រាប់​ពិត នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ។

កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្ដី​សម្រេច​ចំនួន ២ ដោយឡែក​ពី​គ្នា គឺ​សេចក្ដី​សម្រេច​ទី​១ ចុះ​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០១១ គឺ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ជ្រើសរើស​ពល​ទាហាន​ចំនួន​សរុប ៥.០០០ នាក់ សម្រាប់​បំពេញ​ឲ្យ​កងពល​ធំ​អន្តរាគមន៍​លេខ ២ ចំនួន ៣.០០០ នាក់។ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៤១ ចំនួន ១.០០០ នាក់ និង​កង​ពល​តូច​ថ្មើរ​ជើង​លេខ ៤២ ចំនួន ១.០០០ នាក់។

សេចក្ដី​សម្រេច​ទី​២ ចុះ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០១១ បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ជ្រើសរើស​ពល​ទាហាន​ចំនួន ៣៥០ នាក់​ទៀត សម្រាប់​បំពេញ​ឲ្យ​អង្គភាព​បញ្ជា​ការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការដ្ឋាន។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ នាយក​នៃ​វិទ្យាស្ថាន​កង​កាំភ្លើង​ធំ​របស់​ប្រទេស​ចិន លោក វ៉ូ សាង (Wu Xiang) ក៏​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។ លោក វ៉ូ សាង បាន​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ម៉ឹង សំផន ពិភាក្សា​គ្នា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​លើ​វិស័យ​យោធា​រវាង​កម្ពុជា និង​ប្រទេស​ចិន៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

We have seen the neighboring enemies trying to invade Cambodia so many times. They will keep doing the same in the near future because they have stronger forces and modern weapons than we do. To protect our sovereignty effectively, we must have not only experiences and also modern military hardware. In Decho Sen era, we must have disciplined, better trained forces equipped with modern hardware. Even Cambodia is still poor, but in the face to the current threats, the government should afford to have these kinds of things. Recently we have seen Cambodia making some progress on strengthening its armed forces but it is still far from the target. Thanks

Jun 22, 2011 05:46 AM

អ្នក​អាន​អនាមិក

វាមិនមានអ្វីប្លែកទេដែលខែ្មរមានទំនាក់ទំនងនិងចិននោះ មិត្តភាពតាំងពីជំនាន់សម្ដេចហើយក៏មានជំនាន់មហានគរ រឿងដែលសំខាន់យើងត្រូវគិតគឺ អំណោយមុខណាក៏ដោយ យើងត្រូវតែសងគេវិញ វាមិនខុសពីយើងទៅខ្ចីប្រាកពីធានាគារអីចឹង ធានាគារតែងតែយកការណ៍ វាជារឿងរកស៊ី ដូចកាលវៀតណាមចូលមកជួយខែ្មរក្នុងសម័យ​ពុល​ពតអីចឹង ដូច្នេះខ្មែរត្រូវយល់ហើងកុំដែលគ្នាថាកញ្ជាសអ្នកនេះអ្នកនោះ ខ្មែរត្រូវសាមគ្គីគ្នាហើយចេះផ្តល់កិតិយសអោយគ្នា កុំគិតថាជនជាតិដ៏ទៃវាស្រឡាញ់យើងជាងជាតិខ្លួនឯង។​ យើងអាចប្រកែកគ្នាតែហាមយកសាសន៍ផ្សេងមកវៃខ្មែរគ្នាឯង

Jun 20, 2011 12:19 PM

គេហទំព័រ​ទាំងមូល