ជំងឺ​គ្រុន​ឈាម​សម្លាប់​មនុស្ស​ចំនួន​៦៥​នាក់​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ

លោក ង៉ាន់ ចន្ថា នាយក​កម្មវិធី​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា ក្នុង​ឆ្នាំ​២០០៨​ដែល​នឹង​កន្លង​ផុត​ទៅ​នេះ នៅ​ប្រទេស​កម្ពុជា​មាន​មនុស្ស​តែ​៦៥​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ឈាម ដែល​នេះ​ជា​តួ​លេខ​ទាប​បើ​ធៀប​ទៅ​នឹង​ចំនួន​៤០៧​នាក់​កាលពី​ឆ្នាំ​ទៅ​មិញ។
ដោយ សាន សុវិទ្យ
2008-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ង៉ាន់ ចន្ថា មាន​ប្រសាសន៍​ថា មាន​មនុស្ស​ទាំងអស់​៩៣០០​នាក់​កើត​ជំងឺ​គ្រុន​ឈាម​ដែល​បណ្តាល​ពី​មេរោគ​វីរុស​ឆ្លង​ពី​សត្វ​មូស ហើយ​កាលពី​ឆ្នាំ​២០០៧ មាន​ឈឺ​ដល់​ទៅ​៤​ម៉ឺននាក់។

លោក​អធិប្បាយ​ថា ការចុះ​ថយ​ចំនួន​យ៉ាង​ច្រើន​នេះ​មក​ពី​កម្មវិធី​របស់​លោក​បាន​ធ្វើការ​ត្រៀម​រៀបចំ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ដោយ​ការបំបាត់​សត្វ​មូស។ ក្រៅពី​នេះ​ធនាគារ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​កាកបាទក្រហម បាន​ផ្តល់​ថ្នាំ​សម្លាប់​មូស​ដល់​កម្ពុជា ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​បាន​ផ្តល់​ថវិកា​៣០​ម៉ឺន​ដុល្លារ​ចំពោះ​កម្មវិធី​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​នេះ​ផងដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល