វិស័យ​សំណង់​នៅ​កម្ពុជា​ធ្លាក់​ចុះ ១២,៥%​ក្នុង​ឆ្នាំ​២០០៨

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កំណើន​ខាង​សំណង់​ដែល​ជា​ផ្នែក​មួយ​នៃ​កំណើន​សេដ្ឋកិច្ច បាន​ធ្លាក់​ចុះ ១២,៥% ក្នុង​ឆ្នាំ​២០០៨​នេះ គិត​មក​ទល់​ខែ​វិច្ឆិកា​កន្លង​ទៅ។
ដោយ ហាស់ សាន
2008-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ធ្វើ​ការងារ​នៅ​លើ​សំណង់​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។
កម្មករ​ធ្វើ​ការងារ​នៅ​លើ​សំណង់​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។
Photo courtesy tharum.info

ការ​ស្រុត​ចុះ​ដល់​ទៅ​តួលេខ​ជាង​ពីរ​ខ្ទង់​នេះ គឺ​វា​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​ខាង​អចលន​វត្ថុ​លើ​ពិភពលោក។

ការ​ស្រក​ស្រុត​ទុន​វិនិយោគ​ពី​បរទេស​ផ្ទាល់ បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ខ្លះ​បោះបង់​គម្រោង​ផែនការ​សំណង់​កណ្តាល​ទី ពោល​គឺ​មិន​បន្ត បង្ហើយ​ឲ្យ​ចប់​ចុង​ចប់​ដើម។

ការ​ដាក់​ទុន​ខាង​សំណង់​អគារ​អចលន​ទ្រព្យ បាន​ធ្លាក់​ចុះ​ពី ៣​ពាន់​២​រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៧ មក​នៅ ២​ពាន់ ៨​រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៨​នេះ គឺ​បាត់​បង់ ៤០០​លាន​ដុល្លារ។

មន្រ្តី​នាយ​ក្រសួង​ក្នុង​រដ្ឋាភិបាល​និង​អ្នក​វិភាគ​សេដ្ឋកិច្ច បាន​ព្យាករណ៍​ទុក​ថា វិស័យ​សំណង់​ដែល​ត្រូវការ​ប្រើ​កម្លាំង​កម្មករ ៤៥.០០០​នាក់ នឹង​ធ្លាក់​ចុះ​ថែម​ទៀត បើ​សេដ្ឋកិច្ច​ពិភពលោក​មិន​រីក​ចម្រើន​ឡើង​ទេ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល