ជីវិត​ហ៊ឺហា​របស់​កូន​សេដ្ឋី​និង​កូន​មន្ត្រី​ខ្មែរ

អត្ថបទ​មួយ​សរសេរ​ដោយ​កាសែត Sydney Morning Herald ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ បាន​លើក​ឡើង​អំពី​ភាព​សប្បាយ​ហ៊ឺហា សំបូរ​ប្រាក់​ចាយ​វាយ​ច្រើន​លើសលុប​របស់​ក្រុម​គ្រួសារ​អ្នក​មាន​និង​អ្នក​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ វោហារ ជាតិ
2009-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កូន​ចៅ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​មួយ​ចំនួន​បាន​បញ្ចេញ​ភាព​ហ៊ឺហា​ដ៏​អស្ចារ្យ​របស់​ខ្លួន​ដោយ​សម្ញែង​ពី​សម្ភារៈ​ប្រាក់កាស​សម្បូរ​បែប​ដូច​ជា ជិះ​ឡាន​ថ្លៃៗ​ទំនើបៗ ពាក់​គ្រឿង​អលង្ការ​ត្បូង​ពេជ្រ​មាន​តម្លៃ ទូរស័ព្ទ​ដៃ​ទាន់​សម័យ និង​មាន​ឱកាស​ទៅ​រៀន​សាលា​ល្អៗ​នៅ​បរទេស។

កាសែត Sydney Morning Herald បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ធ្នូ​នេះថា ភាព​ហ៊ឺហា​និង​ការ​រកស៊ី​មាន​បាន​ឆាប់​រហ័ស​ដូច្នេះ​មិន​មែន​ធម្មតា​ទេ ប្រៀប​ធៀប​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​ប្រជាជន​ភាគ​ច្រើន​ក្រ​តោកយ៉ាក​​មាន​ប្រាក់​ចំណូល​តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នោះ។

ព័ត៌មាន​ដដែល​បាន​សរសេរ​អំពី​ការ​បង្អួត​បង្ហាញ​ភាព​អស្ចារ្យ​របស់​កូន​អ្នក​អន្ទ្រើសៗ​ខ្មែរ​មួយចំនួន​នោះ​ដោយ​ដាក់​ចំណងជើង​ថា "កូន​ចៅ​សេដ្ឋី​មន្ត្រី​ខ្មែរ" ដែល​សរសេរ​បែប​បញ្ឆិត​បញ្ឆៀង​ថា ទ្រព្យ​ធន​របស់​មន្ត្រី​ទាំង​នោះ​បាន​មក​ដោយសារ​ពុក​រលួយ និង​រកស៊ី​ខុស​ច្បាប់​​ដោយ​បាន​ចោទ​សួរ​ថា តើ​ប្រាក់កាស​ដ៏​មហា​សាល​ទាំង​នោះ​បាន​មក​ពី​ណា?

កាសែត​ Sydney Morning Herald​​ បាន​​សម្ភាស​ជាមួយ​កូន​លោក​ឧប​នាយក​រដ្ឋមន្ត្រី, កូន​លោក​ឧត្តមសេនីយ៍ និង​កូន​រដ្ឋមន្ត្រី​ទាំង​នោះ ថា ពួក​គេ​ចូល​បារ​ចាយ​លុយ​មួយ​យប់​អស់​ជាង ២០០០​ដុល្លារ​ឥត​ស្តាយ​ស្រណោះ ហើយ​ពួក​គេ​បាន​ឆ្លើយ​ថា ទ្រព្យ​សម្បត្តិ​ដែល​គេ​មាន​បាន​នោះ​ដោយសារ​ម្តាយ​គេ​ពូ​កែ​រកស៊ី ហើយ​រដ្ឋមន្ត្រី​ខ្លះ​ឆ្លើយ​ថា ដោយសារ​ប្រពន្ធ​គេ​ពូកែ​រកស៊ី។

ជា​ចុង​ក្រោយ​ទស្សនាវដ្ដី​បាន​បញ្ឆិត​បញ្ឆៀង​ដល់​ប្រពន្ធ​មន្ត្រី​ខ្មែរ​ខ្លះ​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ​គឺ​បាន​មក​ពី​ការ​ប្រើ​អំណាច​កេញ​ប្រវ័ញ្ច ដូច​ជា​កាប់​ព្រៃ​ឈើ​ដោយ​បាន​ដក​ស្រង់​របាយការណ៍​អង្គការ​ការពារ​ព្រៃ​ឈើ​អន្តរជាតិ (Global Witness) ដែល​រដ្ឋាភិបាល​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កន្លង​មក។

ទាក់ទង​ទៅ​នឹង​សំណួរ​ទស្សនាវដ្ដី​ដែល​ថា ហេតុ​អ្វី​បាន​ជា​មន្ត្រី​រាជការ​ក្លាយ​ជា​អ្នក​មាន​ស្តុកស្តម្ភ​អ្វី​ម៉្លេះ​បើ​ប្រាក់​ខែ​តិច​ម្លឹងៗ? លោក សុន ឆ័យ តំណាង​រាស្ត្រ​បក្ស​សមរង្ស៊ី បាន​ឆ្លើយ​ថា នោះ​ដោយសារ​តែ​មក​ពី​ពុក​រលួយ​ដែល​មន្ត្រី​ទាំង​នោះ​ចេះ​កេង​ប្រវ័ញ្ច​តាម​ជំនាញ​រៀងៗ​ខ្លួន។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «ដូចជា​ស៊ី​ឈ្មោះ​ទាហាន​ខ្មោច​មាន​តែ​ឈ្មោះ​អត់​រូប អា​នេះ​បាន​ផល​មួយ​ផ្នែក​ទៅ មួយ​ផ្នែក​ទៀត​តាម​រយៈ​ផ្តល់​សម្លៀក​បំពាក់ ឬ​ក៏​ឯកសណ្ឋាន អា​ហ្នឹង​កាច់​យក​លុយ​មួយ​ផ្នែក​ទៀត​ទៅ ខ្លះ​ទៀត​ប្រព្រឹត្ត​ផ្តេសផ្តាស​នៅ​កន្លែង​ណា​កាប់​ឈើ​កន្លែង​ហ្នឹង ខ្លះ​កាង​អីវ៉ាន់​រត់ពន្ធ​អ៊ីចឹង​ទៅ!»

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​អំពី​អំពើ​ពុក​រលួយ​ផ្សេង​ទៀត​ថា ៖ «រឿង​មួយ​ទៀត​ដែល​គួរ​ឲ្យ​ចុកចាប់​មែនទែន​នោះ​គឺ​មាន​អ្នក​ខ្លះ​យក​គ្រួសារ​គាត់​ទៅ​នៅ​ក្រសួង ខ្លះ​យក​ទាំង​ប្រពន្ធ​ ខ្លះ​យក​ទាំង​កូន​ទៅ​កាន់​ក្រសួង​តែម្តង។ ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម ហើយ​ខ្លះ​ទៀត​យក​ប្រពន្ធ​គាត់​បង្កើត​ក្រុមហ៊ុន​មួយ​រកស៊ី​តែម្តង ឧទាហរណ៍​ដូច​ជា​គាត់​ជា​រដ្ឋមន្ត្រី​ខាង​ក្រសួង​ឧស្សាហកម្ម​អ៊ីចឹង គាត់​ឲ្យ​ប្រពន្ធ​គាត់​ធ្វើ​ក្រុមហ៊ុន​មួយ​ទៅ ហើយ​អ្នក​ណា​ចង់​រកស៊ី​វិស័យ​អគ្គិសនី ឬ​ក៏​វិស័យ​រោងចក្រ​អី​ទាក់ទង​គាត់​ទៅ​ប្រពន្ធ​គាត់​រត់ការ​ជូន ដូច្នេះ​គាត់​បាន​លុយ​ច្រើនៗ​ណាស់។ ចំណែក​ក្រសួង​បរិស្ថាន​ក៏​ដូច​គ្នា​ដែរ​ បើ​ចង់​បិទ​មាត់​កុំ​ឲ្យ​រក​រឿង​អំពី​ផ្សែង​ពុល​ស្អីៗ​មាន​កូន​ក្មួយ​គេ​រត់ការ គឺ​ជា​របៀប​រក​លុយ​ក្រៅ​អ៊ី​ចឹង​ទៅ!»

ចំណែក​លោក កឹម សុខា ក៏​យល់​ដូច្នេះ​ដែរ ​លោក​ថ្លែង​ថា អំពើ​ពុក​រលួយ​នៅ​ស្រុក​ខ្មែរ​កើត​មាន​ឡើង​ជា​ប្រព័ន្ធ ហើយ​មន្ត្រី​ពុករលួយ​ទាំង​នោះ​នឹង​មិន​អាច​មាន​ទោសពៃរ៍​អ្វី​ទេ​នៅ​ពេល​ដែល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​អនុ​ម័ត​នោះ។

លោក កឹម សុខា បាន​បញ្ជាក់​ថា ៖ «យើង​ឃើញ​ថា​នៅ​ប្រទេស​ណា​ សង្គម​ណា​ក៏​មាន​ដែរ​ពុក​រលួយ ប៉ុន្តែ​វា​មិន​មែន​ជា​ប្រព័ន្ធ វា​ជា​ចៃដន្យ។ ឧបមា​ថា អ្នក​ណា​ចំ​កន្លែង​វា​មាន​ឱកាស​វា​ស៊ី​ខ្លះ​អ៊ី​ចឹង​ទៅ តែ​អា​នេះ​វា​ស៊ី​ជា​ប្រព័ន្ធ មាន​ន័យ​ថា អ្នក​បន្ទាប់​ហ្នឹង​ បើ​មិន​អាច​រក​លុយ​ឲ្យ​ថ្នាក់​លើ​គាត់​មិន​បាន​នៅ​កន្លែង​ខ្លាញ់​កន្លែង​ល្អ​បាន​ទេ។ ខ្ញុំ​គ្រាន់​តែ​លើក​ជា​ឧទាហរណ៍​ គ្រាន់​តែ​ថ្នាក់​ប៉ូលិស​ឈរ​យាម​នៅ​ប៉ុស្តិ៍​ភ្លើង​ស្តុប​អី​ល្មមៗ​ហ្នឹង​នៅ​តែ​រក​លុយ​ឲ្យ​មេ​គាត់​អ៊ីចឹង យ៉ាង​ហោច​ក៏​គេ​ទារ​ប៊ីយែ​ទារ​អី​នៅ​ពេល​ជប់លៀង ពេល​បុណ្យ​កូន​គេ ឡើង​ផ្ទះ​អី គឺ​នាំ​គ្នា​រក​លុយ​ឲ្យ​មេ​ហើយ»

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា ក្នុង​ជួរ​រដ្ឋាភិបាល​មាន​អំពើ​ពុក​រលួយ​ខ្លះ​មែន​ តែ​នោះ​ក៏​ដោយសារ​តែ​ប្រទេស​កម្ពុជា​ទើប​ឆ្លង​ផុត​ពី​សង្រ្គាម​ផង​ ហើយ​ខ្វះ​បទ​ពិសោធន៍​ពី​ដំណាក់កាល​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​បែប​កុម្មុយនីស្ត​មក​សេដ្ឋកិច្ច​បែប​ទីផ្សារ​សេរី។ ម្យ៉ាង​វិញ​ទៀត​លោក​មាន​ប្រសាសន៍​ដោយ​ផ្អែក​លើ​ធម៌​ព្រះ​ថា ជា​ធម្មតា​មនុស្ស​តែង​តែ​មាន​ចិត្ត​លោភ​លន់ អ្នក​ណា​ក៏​ចង់​មាន​ចង់​បាន សូម្បី​តែ​បក្ស​ប្រឆាំង​ក៏​ពុក​រលួយ​ដូច​គ្នា​ដែរ បើ​សិន​ជា​មាន​ឱកាស​នោះ។

តែ​យ៉ាង​ណាក្តី លោក ជាម យៀប បញ្ជាក់​ថា ​មន្រ្តី​មួយចំនួន​នឹង​អាច​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​នៅ​ពេល​ច្បាប់​ប្រឆាំង​ពុក​រលួយ​ចេញ។

លោក ជាម យៀប បន្ថែម​ថា ៖ «កាល​ណា​ព្រះរាជអាជ្ញា​គេ​ប្តឹង​ ប្រជាជន​គេ​ប្តឹង គឺ​ថា ត្រូវតែ​ជាប់​ទោស​ទណ្ឌ​ជា​ដាច់ខាត ​មិន​អាច​នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន​ទេ នេះ​គឺ​ខ្ញុំ​យល់​ខ្លួន​ឯង​ណា!»

ទាក់ទង​ទៅ​នឹង​ការ​សម្ញែង​ភាព​ហ៊ឺហា​របស់​កូន​អ្នក​ធំ​ខ្មែរ​នា​សម័យ​នេះ ទស្សនាវដ្ដី ហ្គោធ វីឃិន បាន​បង្ហាញ​ថា កូន​ចៅ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ជីវិត​ហ៊ឺហា​ទាំង​នោះ​ទើប​តែ​ហ៊ាន​បង្ហាញ​មុខ និង​ហ៊ាន​បង្ហាញ​អំពី​ភាព​មាន​បាន​អស្ចារ្យ​របស់​ខ្លួន​ឲ្យ​គេ​ដឹង​ជា​សាធារណៈ​ក្នុង​រយៈ​ពេល​តែ​ពីរ​ឬ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ ខុស​ពី​ពេល​មុន​ដែល​ពួក​គេ​ព្យាយាម​លាក់លាម។

កាសែត​ដដែល​បាន​ស្រង់​សម្តី​ប្រភព​អ្នក​យក​ព័ត៌មាន​បរទេស​ម្នាក់​នៅ​ស្រុក​ខ្មែរ​ថា "ទើប​តែ​ប៉ុន្មាន​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ​ដែល​កូន​អ្នក​មាន​អ្នកធំ​ខ្មែរ​ទាំង​នោះ​ហ៊ាន​បង្អួត​សម្ញែង​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​គេ​ពេញ​មុខ​ដោយ​មិន​ខ្លាច​រអែង​អ្វី​ទាំង​អស់"៕

ព័ត៌មាន (17)
Share

អ្នក​អាន​អនាមិក

Many thanks to Mr Hassan who had brought it up in RFA,Khmer Language broacasting.
I love it,I love it.
Congratulations RFA !!!
Happy new Year to all RFA Mighty Team.

Jan 05, 2010 01:05 AM

អ្នក​អាន​អនាមិក

Cheam Yeap parliament stated very clearly regarding to the corruption, he accepted that there are really corruption in Cambodia. I still dont know the corruption law meaning, maybe this law will go first to NGO, UN members and the opposed party member, what about GOVT?

Jan 04, 2010 12:51 AM

អ្នក​អាន​អនាមិក

Where caan I see the interview between​ "Sydney Morning Herald"​​ with those persons?

Jan 03, 2010 10:22 PM

អ្នក​អាន​អនាមិក

I agree with this newpapers. If you come and visit Cambodia. You can only see the luxury in a block of Phnom Penh. if you get out of the city, you can see many of people who are still poor.

Jan 03, 2010 01:12 AM

អ្នក​អាន​អនាមិក

I think, absolutely ture,i just went visit my family in cambodia recently,i can't even looked all the wealthy people living with briliant life, they act like the whole world only a couple of them.....you can e-mail me monsreymach@hotmail.com
thank you, happy holiday

Jan 01, 2010 10:14 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល