មតិ​ទាំង​អស់​សម្រាប់​អត្ថបទ៖ វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី៖ «តើ​ប្រទេស​ណា​ជា​អ្នក​ឈ្នះ ៤០ឆ្នាំ ក្រោយ​ពេល​វៀតណាម​លើក​ទ័ព​ជាង ១សែន​នាក់​ឈ្លានពាន​កម្ពុជា?»

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។







ភវ​វ័រ្មន ពី បាវិត ស្វាយ​រៀង​ :

លោកតាឆ្លើយដៅត្រូវចំណុចរួម ខ្ញុំបៀបទៅនិងសំនួរ ដែលថា ហេតុអាក្រក់ទាំងពួងចំពោះមនុស្សសត្វក្នុងលោក បណ្ដាលមកពីអ្វី? មានអ្នកវិភាគ ថា មកពី កំហឹង គំនុំ បង្ករជា ជម្លោះ សង្គ្រាម កាប់សម្លាប់ ទស្សនៈខ្លះថាមកពី សេចក្ដីស្រេកឃ្លាន ចង់បានខ្លាំង កើតចិត្តលោភលន់ ទស្សនៈខ្លះថាមកពីសេចក្ដីស្នេហា ច្រណែន និងមកពីសេចក្ដីភ័យខ្លាច ។
ចម្លើយ ត្រឹមត្រូវ គឹហេតុអាក្រក់ទាំងពួងបណ្ដាលមកពីយើង មានរូបកាយ ទើបបានជាយើងឃ្លាន ខឹង ខ្លាច ស្រឡាញ់ ទាំង៤យ៉ាងនេះ ។ យ៉ាងណាមិញ ប្រជាជននិងប្រទេសខ្មែរ រងវិនាសកម្ម ប្រល័យពូជសាសន៍ បាត់បង់ទឹកដីដោយសារនយោបាយ ឈ្លានពានរបស់កុំមុយនីស យួនចិន! បើយើងត្រូវធ្លាក់ក្រោមអាណានិគម អាមេរិក ក៏ខ្មែរមិនជួបរបបវាលពិឃាត នោះដែរ សុំកុំភ្លេចថា កម្ពុជាធ្លាប់នៅក្រោមអាណានិគមបារាំងជាង៩០ឆ្នាំ ខ្មែរនៅរក្សាបានទឹកដីពូជពង្សពីការឈ្លានពានរបស់យួននិងសៀមនេះហើយ ...

Jan 13, 2019 03:21 AM

    Reply to this comment

ត្រឡប់​ទៅ​អត្ថបទ​វិញ

គេហទំព័រ​ទាំងមូល