តើ​ការ​វិវឌ្ឍ​នយោបាយ​ចុង​ក្រោយ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា​ឬ​ទេ?

ដោយ ជុន ច័ន្ទបុត្រ
2014-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ (កណ្ដាល) និង​សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច (ស្ដាំ) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ (កណ្ដាល) និង​សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច (ស្ដាំ) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៤ ពិភាក្សា​អំពី៖ «តើ​ការ​វិវឌ្ឍ​នយោបាយ​ចុង​ក្រោយ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា​ឬ​ទេ?»។

វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​រួម​មាន អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច។

អ្នក​សម្រប​សម្រួល៖ លោក ជុន ច័ន្ទបុត្រ

ស្ដាប់​ផ្ទាល់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ហេតុអីចាំបាច់បង្កើតសំលេងភាគតិចក្នុង សភា? បើសភាមានសិទ្ធគ្រប់គ្រាន់ហើយ ក្នុងការពង្រឹងច្បាប់ផ្សេងៗ ដែលមានចែងរួចទៅហើយ?

Dec 03, 2014 06:39 AM

ភវរ័្មន

ពី បាវិត

និយាយ​ពី​ប្រព័ន្ធព័ត៌មាន! ខ្ញុំថាលោកបណ្ឌិតសុខ​ទូច​​គួរ​​ជួយ
ផ្ដល់​យោបល់ មធ្យោបាយយ៉ាងណាឲ្យ​សាធារណជន​ចូល​រួម
​ធ្វើឲ្យទូរទស្សន៍ជាតិក្លាយ​ជា​ទូរទស្សន៍​ឯករាជ្យ​បម្រើ​ជាតិ​ខ្មែរ​
ពិត​ប្រាកដ​!​វា​ប្រសើរជាជាងបារម្ភពីបក្សសង្រ្គោះជាតិ​ដែល​កំពុង​
តស៊ូ​ឲ្យ​មានទូរទស្សន៍មិនទាន់ទាំង​បង្កើត​បាន​​ផង​យើង​ព្រួយ​ថា
​វា​មិន​ឯករាជ្យ! របស់​មានស្រាប់​ត្រូវ​គេ​ប្លន់​ត្រួត​ត្រាជិះជាន់​តាម
ចិត្ត​​យើង​មិន​អាច​ធ្វើ​ស្អី​គេ​កើត!ឥឡូវ​បាន​សង្រ្គោះ​ជាតិ​ជាទី​ពឹង
ល្មម​យើង​ជួយ​ជ្រោម​ជ្រែង​ទៅ​ទើប​យើង​មានសង្ឃឹម​អាច​រើ​រួច​ពី
​ពួកពាលយង់ឃ្នង​បាន!

Dec 03, 2014 04:00 AM

ភវរ័្មន

ពី បាវិត

លោកបណ្ឌិត សុខ ទូច បានបកស្រាយក្នុងន័យបារម្ភ ខ្ញុំយល់
ថាការបារម្ភនេះបានពញ្ញាក់ស្មារតីឯកឧត្តមទាំង២ ឲ្យ​ប្រុង​ប្រុយ័ត្ន​
ចំពោះល្បិចកលបោកបំភាន់ដែលជំនាញការយួនមិនដែល
បោះ​បង់ចោលម្ដងណាឡើយ គឺរកវិធីប្រើវាគ្រប់ពេល!
ខ្ញុំយល់ថា ឋានៈស្មើនាយករដ្ឋមន្រ្ដីនោះគឺស័ក្តិយសដែលមាន
ន័យខុសពីឋានៈស័ក្តិយសដែលសម្ដេចក្រុមព្រះ​ដោយហេតុថា
សង្រ្គោះជាតិ​មិនមែន​ជា​បក្ស​ចែក​អំណាច​ជា​មួយ​បក្ស​លោក​
ហ៊ុនសែននោះទេ!ខ្ញុំមានជំនឿថាការប្រើប្រាស់ឋានៈស័ក្តិយសរបស់
ឯកឧត្តមសមរង្ស៊ីនឹងបម្រើប្រជាជាតិខ្មែរអស់ពីលទ្ធភាព ផ្ទុយគ្នា​
ស្រឡះពីហ៊ុនស៊ីនប៉ិច!

Dec 03, 2014 01:07 AM

ពៅ

ពី ភ្នំពេញ

ខ្ញុំមិនមែនជាសកម្មជនគណបក្សសង្គ្រោះជាតិទេ តែខ្ញុំចង់បានការផ្លាស់ប្តូរអ្នកដឹកនាំ លោកហ៊ុន សែន។​ ខ្ញុំមិនយល់ស្របនឹងចំណុចខ្លះចំពោះលោកបណ្ឌិតទាំងពីរត្រង់ថា៖ បណ្ឌិត សុខ ទូច គាត់មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិ គួរប្រាប់ប្រជាពលរដ្ឋខ្លួនថាគណបក្សខ្លួន នៅខ្វះ៧កៅអីទៀតទើបដឹកនាំប្រទេសបាន តែតាមការយល់ឃើញរបស់ខ្ញុំ និងបក្សសង្គ្រោះជាតិមិនមែនខ្វះ៧កៅអីទេ គឺមានការបន្លំសន្លឹកឆ្នោត ទើបចូលសភាប្តូរ គជប។ បណ្ឌិត ឡៅ ម៉ុងហៃ គាត់មានប្រសាសន៍ថា គជប នឹងមិនឯករាជទេគា្រន់តែតំណើរការមកខុសនីតិវិធីហើយ គេបង្កើតយន្តការណ៍មុនទើប ជ្រើសរើសគណៈគ្រប់គ្រង។ ប៉ុន្តែយើងដឹងហើយថាគណបក្សប្រជាជន គេមិនព្រម តើយើងនៅតែប្រកាន់ជំហរនឹងដដែលឬបត់បែន ការវិភាគ និងនីតិវិធី ត្រូវតែធ្វើតាមលំដាប់លំដោយ​ តែគួរមើលពីស្ថានភាពនយោបាយស្រុកយើងផង ស្ថានភាពនយោបាយស្រុកយើងមិនមែនដូចក្បួនចងក្រងក្នុងសៀវភៅទេ។

Dec 02, 2014 10:49 PM

គេហទំព័រ​ទាំងមូល