តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចុះ​ចេញ​ពី​តំណែង?

ដោយ ជុន ច័ន្ទបុត្រ
2015-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី (ស្ដាំ) និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី (ស្ដាំ) និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ពិសេស​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ពិភាក្សា​អំពី៖ «តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចុះ​ចេញ​ពី​តំណែង?»។

វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី រួម​មាន អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា។

សម្រប​សម្រួល​ដោយ លោក ជុន ច័ន្ទបុត្រ

ស្ដាប់​សំឡេង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

ពី USA

Well, well Mr Hun Sen makes decision base on his military, not base on law constitution. the question is why he can do that? you need to dig down and find the answer. Because the poor Khmer majority whoever in the military took their crowns off their heads if they put on their crowns I guarantee Mr Hun Sen will stop be a dictator.

Nov 06, 2015 04:44 PM

អ្នក​អាន​អនាមិក

ខ្មែរអើយខ្មែរ ចូរអ្នករៀនគិតខ្លួនឯងខ្លះទៅ កុំចេះតែហៃអើៗតាមគេ​អ្នកសាកគិតមើល ខ្ញុំបានទាន់និង​បានជួបពួកខ្មែរក្រហមពីរពួក​ផ្សេង​គ្នា អាមួយខ្មែរក្រហមបំបៅដោះដោយចិន អាមួយខ្មែរក្រហម​បំបៅ​ដោះយួន អាពីនេះវាកាមគោលដៅផ្សេងគ្នា អាបស់ចិនវាយកស្រូវ​យក​ស្រីខ្មែរ តែអាបស់យួនវាស៊ីដីដូនតាយើង និងជាសត្រូវសួរពូជន៌​តើអាមួយណាគ្រោះថ្នាក់ជាង អ្នកសាមគិតមើលៗ ​និងតើប្រទេសខ្មែរ​រាល់​ថ្ងៃនេះគ្រប់គ្រងដោយអាមួយណា នៅពេលដែលអ្នករកចម្លើយ​ឃើញហើយ អ្នកនិងសម្រេចចិត្តបានត្រឹមត្រូវមិនខាន ថានិងចេះ​តែ​ឳនក្បាលក្រាបថ្វាយបង្គំពួកអាខ្មែរក្រហមតទៅទៀតឫយ៉ាងណា និង​តើទុកឲ្យពួកខ្លៅដឹកនាំអ្នក និងជាតិអ្នករហូតរលាយ ឫក៏ប្តូរទៅគោរព្វ​បណ្ឌិត​និងដើរតាមអ្នកភ្លឺវិញ ចំនុចនេះខ្ញុំសូមមិនឆ្លើយទេ ទុកឲ្យ​លោក​​អ្នកពិចារណា និងពិសេសប្អូនៗនិស្សិតនិងមន្រ្តីរាជកា​ដែល​ធ្លាក់និងមានញាតិរងគ្រោះដោយពួកអាខ្មែរក្រហម​សម្រេចចិត្តដោយ​ខ្លួនឯងចុះ លាសិនហើយ។

Oct 27, 2015 09:52 PM

ភវរ័្មន

ពី បាវិត

សុំជនរួមជាតិពិចារណាពីចលនាបាតុកម្មហឹង្សាដឹកនាំធ្វើ​​ដោយ​មន្រ្ដី​សន្ដិសុខ​ នគរបាល​ខណ្ឌ កង​អាវុធហត្ថ ដែល​ជា​សមា​ជិក​បក្ខជន​ បក្សប្រជាជន សម្ពន្ធយុវជនសេនា នាគ កងអង្គរក្ស ការចេញ​ញ្ញាតិ​គាំទ្រ និងចលនាប្រជុំកងទ័ព របស់លោក គន់គីម ប្រឆាំង​នឹង​លោកកឹមសុខា​នាថ្ងៃច័ន្ទទី២៦តុលា ឆ្នាំ២០១៥ ម្សិល​មិញ​នេះ ។​ ចលនា​ព្រម​គ្នា​ទាំង​នេះ​វា​បាន​បង្ហាញ​​យ៉ាង​ច្បាស់​ក្រឡែត​​ថា៖ បក្សប្រជាជន ហ៊ុនសែនធ្វើរដ្ឋប្រហារ សភាជាតិ ! ចលនារដ្ឋប្រហារនេះមានក្នុងគោលដៅ ទម្លាក់​លោក​កឹមសុខា​ពី​អនុប្រធាន​សភាជាតិ តែជារួមគឺជារដ្ឋប្រហារ បែបមហាជន បណ្ដេញ​តំណាងរាស្រ្ដ បក្សសង្រ្គោះជាតិ ទាំងអស់​រម្លាយ​បក្ស​សង្រ្គោះ​ជាតិ ចេញពីរដ្ឋសភាជាតិ !​ព្រម​គ្នា​លោក​ហ៊ុនសែន​ប្រកាសពីបារាំង ថាលោកសមរង្ស៊ី នឹងប្រឈម​​មុខ​នឹង​តុលាការ​ក្នុង​ករណី ភ្ជាប់ទៅករណីលោកហុង សុខហួរ ។ វា​​ជា​​រដ្ឋ​​ប្រហារ​ឈាន​​ទៅ​ក្ដាប់​អំណាចស្ថាប័ននិតិបញ្ញាតិ ជា​ចុង​ក្រោយ​ដែល​បក្ស​ប្រជាជន​ ហ៊ុនសែន មិនទាន់ច្បាមយកឲ្យអស់ !

Oct 27, 2015 04:11 AM

,

ពី ,

ខ្មែរនិងក្លាយជាប្រទេសឡាវឆាប់ៗ បើសិនអោយត្រកូលហ៊ុន កាន់កាប់បន្តទៅទៀត។ ខ្មែរត្រូវតែក្រោកឈរឡើង។

Oct 27, 2015 03:30 AM

ជនរងគ្រោះក្រោមរបបសម្តេចមហាអស្ចារ្យ

ពី ភ្នំពេញ​ ក្រុងលិចទឹក

សកម្មភាពដែលកើតឡើងរកមុខមេខ្លោងមិនឃើញទេ ពីព្រោះអ្នកឲ្យធ្វើក៏​ ម៉ៃថៃសាន់ អាអ្នកតាមចាប់ខ្លួនក៏ជាគ្នា ម៉ៃថៃសាន់។

ខ្ញុំគ្រាន់តែជាក្មេងជំនាន់ក្រោយមួយរូបប៉ុណ្ណោះ​ ប៉ុន្តែខ្ញុំយល់ឃើញថាការធ្វើនយោបានគុំគួន​ នយោបាយតាមកំហឹងបែបនេះគឺជានយោបាយ ដ៏ថោកទាប នឹងគួរឲ្យអស់សំណើច។ មនុស្សមួយចំនួនធ្លាប់បាននៅវត្ត ធ្លាប់បានអប់រំតាមធម៌ព្រះពុទ្ធ ប៉ុន្តែដល់ពេលបានអំនាច យសស័ក្ត កិលេសមកគ្របមុខ​ ធ្វើអំពើរគ្រប់បែបយ៉ាងមិនស្គាល់បាប មិនខ្មាសបាប មិនចេះអៀនខ្មាស។ បើមាននរកមែនមិនដឹងជាន់ទីប៉ុន្មានទេ។

មួយទៀតអាអ្នកដែលធ្វើអំពើរដែលមិនមែនជាប្រយោជន៏ជាតិ ហើយតាមបំរើប្រយោជន៏នយោបាយរបស់បុគ្គលបានប្រយោជន៏អី?
ដូចអំពើរដែលវាយគេជាដើមបើគេចាប់បានអាណា អ្នកដេកគុក? ហើយអាណាអ្នកដេកម៉ាសីុនត្រជាក់?

ខ្ញុំអស់សង្ឃឹមណាស់ ប្រទេសខ្ញុំនឹងបាត់បង់ប្រសិនជាមានមនុស្សដែលមិនបំរើជាតិជាធំបែបនេះ។ ប្រទេសធ្លាប់តែរុងរឿងរហូតដល់ដុនដាប់ដល់ សព្វថ្ងៃហើយ តែមានមនុស្សមួយចំនួននៅតែមិនព្រមគិតគូ ដោយគិតគូរតែប្រយោជន៏ផ្ទាល់ខ្លួន។ អភិវឌ្ឍន៏តិចតួចក្រោមបំនុលគេសោះធ្វើដូចគ្រាន់បើណាស់។ បើខ្លាំងមែនធ្វើរឿងបីឲ្យបានសិនទៅ

១. មានទឹក មានភ្លើងប្រើគ្រប់គ្រាន់ទូទាំងប្រទេសដោយពុំចាំបាច់ពឹងបរទេស ។
២. ហេដ្ថារចនាសម្ព័ន្ធ ធានាឲ្យធន់បានយ៉ាងហោចណាស់ ១០០ ឆ្នាំ និង គ្មានសំរាមរាល់ផ្លូវសាធារណ៖ ។
៣. មន្ទីរពេទ្យមិនយកប្រាក់ក្នុងការព្យាបាល ឬ យកប្រាក់តិចតួចបំផុត រួមជាមួយនឹងការព្យបាលប្រកបដោយគុណភាព។

សុំតែបីនេះសិនទេ តើធ្វើបានអត់?

Oct 27, 2015 12:29 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល