វេទិកា​អ្នក​ស្ដាប់៖ តើ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​នៅ​កម្ពុជា​ក្រោម អាច​នឹង​មាន​ជោគ​ជ័យ​ឬ​ទេ? មាន​មូលដ្ឋាន​អ្វី?

ដោយ ជុន ច័ន្ទបុត្រ
2019-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជុន ច័ន្តបុត្រ (ឆ្វេង) អ្នក​សម្របសម្រួល​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី និង​លោក ត្រឹង ម៉ាន់រិន្ទ នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​យប់​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៩។
លោក ជុន ច័ន្តបុត្រ (ឆ្វេង) អ្នក​សម្របសម្រួល​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី និង​លោក ត្រឹង ម៉ាន់រិន្ទ នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​យប់​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៩។
RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី១៧ ខែ​ឧសភា ពិភាក្សា​ជុំវិញ​ប្រធានបទ៖ តើ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម អាច​នឹង​មាន​ជោគ​ជ័យ​ដែរ​ឬ​ទេ? តើ​ការ​ទាមទារ​របស់​ពួក​គាត់ ផ្អែក​លើ​មូលដ្ឋាន​អ្វី​ខ្លះ?

គិត​ត្រឹម​ឆ្នាំ២០១៩ នេះ ទឹក​ដី​កម្ពុជា​ក្រោម ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​បាន ៧០ឆ្នាំ​ហើយ។ ក្នុង​រយៈ​ពេល ៧០ឆ្នាំ​នេះ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ខិតខំ​ប្រឹងប្រែង​ថែ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌ អក្សរសាស្ត្រ ដើម្បី​ថែ​រក្សា​អត្តសញ្ញាណ​ខ្មែរ​របស់​ខ្លួន ទោះ​ជា​មាន​ការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ក្ដី។ អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចង់​បាន​នោះ គឺ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

តើ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួក​គាត់ អាច​នឹង​មាន​ជោគ​ជ័យ​ដែរ​ឬ​ទេ?

តើ​ការ​ទាមទារ​របស់​ពួក​គាត់ ផ្អែក​លើ​មូលដ្ឋាន​អ្វី​ខ្លះ?

សូម​ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា ដែល​មាន​វាគ្មិន​ចូលរួម៖ លោក ត្រឹង ម៉ាន់រិន្ទ នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

សម្របសម្រួល​ដោយ៖ លោក ជុន ច័ន្តបុត្រ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

កូនខ្មែរ

ពី ភព

សុំបុគ្គលិកវិទ្យុអាស៊ីសេរីមេត្តាស្ដាប់ឡើងវិញផងនូវបទសម្ភាសឬផ្សាយពត៌មានដែលខ្លួនជាអ្នកផ្សាយឬសម្ភាសព្រោះអាននិងនិយាយហាក់ដូចជាមិនសមស្របនិងវេយ្យាករណ៍ខ្មែរសម័យសម្ដេចជួនណាតទេ។

Jun 13, 2019 08:32 PM

គេហទំព័រ​ទាំងមូល