តើ​កម្ពុជា​មាន​លទ្ធភាព​យក​កោះ​ត្រល់​បាន​ឬ​មិន​បាន?

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អាទិត្យ ទី​២២ ខែ​ធ្នូ ពិភាក្សា​អំពី៖ «តើ​កម្ពុជា​មាន​លទ្ធភាព​យក​កោះ​ត្រល់​បាន​ឬ​មិន​បាន?»។
ដោយ ម៉ម មុនីរតន៍
2013-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី (កណ្ដាល) និង​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន (ឆ្វេង) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៣។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី (កណ្ដាល) និង​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន (ឆ្វេង) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៣។
Photo: RFA

វាគ្មិន​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មាន អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ (ភ្ជាប់​ទូរស័ព្ទ​ពី​ប្រទេស​បារាំង)។

អ្នក​សម្របសម្រួល៖ លោក ម៉ម មុនីរតន៍

ស្ដាប់​ផ្ទាល់៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

。。កោះត្រល់ ជារបស់ប្រទេសកម្ពុជា មូលហេតុ =
= ប្រទេសកម្ពុជា នៅជិតកោះត្រល់ ចម្ងាយតែ ៥ « 5 » គីឡូមែត្រ, ចំពោះប្រទេសវៀតណាម នៅឆ្ងាយពីកោះត្រល់ ដល់ទៅចម្ងាយ ៤៥ «45 »គីឡូមែត្រ » !
(អ្នកដែលថា កោះត្រល់ ជារបស់វៀតណាម គឺជាជនក្បត់ជាតិ )

Dec 23, 2013 10:07 PM

ភវរ្ម័ន

ពី បាវិត

ខ្ញុំសុំឲ្យអ្នកប្រវត្តិសាស្រ្ដជួយប្រមូលផែនទីកាលពីសម័យ សម្ដេចតា
ដែលបានប្រើនិងបង្ហាញក្នុងភាពយន្ដឯកសារកសាងប្រទេសនា
ទសវត្សរ៍១៩៦០របស់ព្រះអង្គ ។ សុំផែនទីដើមដែលសម្ដេចតាដាក់
តម្កល់នៅអង្គការសហប្រជាជាតិយកមកបង្ហាញឡើងវិញ ។ ខ្ញុំបាន
ឃើញផែនទីខ្មែរនាសម័យមុនៗទាំងផែនទីក្នុងសៀវភៅភូមិវិទ្យា
សម័យសារធារណរដ្ឋប្រជាមានិតកម្ពុជា១៩៨៥ គឺជានិច្ចកាលកោះ

Dec 23, 2013 04:51 AM

ភវរ្ម័ន

ពី បាវិត

ត្រល់ថ្ថិតនៅជារបស់កម្ពុជា ។ ខ្ញុំមានជំនឿថាប្រជាជាតិខ្មែរអាចយក
កោះត្រល់បានមកវិញតាមផ្លូវច្បាប់ទាំងអស់ទោះបីជាយួនចូលមក
នៅច្រើនឆ្នាំចាប់តាំងពី ១៩៨៦មកក៏ដោយ ។ ករណីនេះវាដូចគ្នាទៅ
នឹងទឹកដី៣ខេត្ត បាត់ដំបង សៀមរាប ព្រះវិហារម្លូរព្រៃដែលសៀមបាន
យកទៅហើយបានប្រគល់មកឲ្យខ្មែរវិញ ។ សំខាន់យើងត្រូវមានរដ្ឋា
ភិបាលនាយករដ្ខមន្រ្ដីសេហ្នាជាតិពិតប្រាកដ មិនមែននាយករដ្ឋមន្រ្ដី
ដែលជួយការពារ ការឈ្លានពានរបស់យួនបែបនេះទេ ។

Dec 23, 2013 04:50 AM

មិនយល់ស្រប

ពី ភ្នំពេញ

សំនួរខ្ញុំចង់សួរលោករ៉ុងឈុនថា​តើតុលាការស្រុកណាគេយកសៀវភៅក្មេងថ្នាក់ទី ៥ មកធ្វើជាភ័ស្តុតាងដាក់បន្ទុក ? តើមានទំងន់ផ្លូវច្បាប់ដែរទេ ? ចំនែកខែ្សព្រេបីយេដែលលោកប៉េងសែលើកឡើងនោះតើផែនទីលោកយកមកពីណាដែលថាខ្សែបន្ទាត់នោះអោយកោះត្រល់មកខ្មែរ​? បើខ្សែនោះពិតជាអោយកោះត្រល់មកមែនចុះក្នុងជំនាន់សង្គមរាស្រ្តដែលព្រះកុរណាសីហនុដឹកនាំមិនទាមទារយក​​រឺក៏ប្តឹងទៅតុលាការអន្តរជាតិ?

Dec 22, 2013 09:58 PM

អ្នក​អាន​អនាមិក

កោះត្រល់នឹងបានមកខ្មែរវិញ. បើយើងមានអ្នកដឹកនាំរដ្ឋាភិបាលស្រឡាញ់ជាតិពឹតប្រាកដ

Dec 22, 2013 04:56 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល