កិច្ចពិភាក្សា​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ គឺ​មាន​កិច្ច​ប្រជុំ​ជា​ច្រើន​ទៀត។
2012-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (ពី​ឆ្វេង) លោក ឡេង ធារិទ្ធ លោក​សាស្ត្រាចារ្យ បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី យប់​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១២។
សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (ពី​ឆ្វេង) លោក ឡេង ធារិទ្ធ លោក​សាស្ត្រាចារ្យ បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី យប់​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១២។
RFA

កិច្ច​ប្រជុំ​ទាំង​នោះ​រួម​មាន កិច្ច​ប្រជុំ​កំពូល​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន កិច្ច​ប្រជុំ​អាស៊ាន-​ចិន កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​ជប៉ុន កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​កូរ៉េ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​៣ មាន​ចិន ជប៉ុន និង កូរ៉េ។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​ឥណ្ឌា កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក កិច្ច​សន្ទនា​អាស៊ាន​ជា​សាកល កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​ពិធី​ប្រកាស​ការ​ចរចា​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​តំបន់។

លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​នេះ មាន​ដូច​ជា ការ​ចុះ​ហត្ថលេខា និង​អនុម័ត​លើ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន អនុម័ត​លើ​ការ​បង្កើត​មជ្ឈមណ្ឌល​កម្ចាត់​មីន​អាស៊ាន ការ​គាំទ្រ​ចំពោះ​ការ​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ ដោយ​សន្តិវិធី ជា​ពិសេស​ជំរុញ​ឲ្យ​ចាប់​ផ្ដើម​ចរចា ៦​ភាគី​ឡើង​វិញ។

របៀបវារៈ​ដ៏​រសើប និង​ក្តៅ​គគុក​មួយ​ទៀត ដែល​មិន​បាន​ដោះស្រាយ​នោះ គឺ​វិធីសាស្រ្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ នៅ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​អំពី​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ជា​ទ្វេ​ភាគី​រវាង​ប្រទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ ឬ​ត្រូវ​ដោះស្រាយ​ក្នុង​កម្រិត​អន្តរជាតិ?

ប្រទេស​ហ្វីលីពីន បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ បន្ទាប់​ពី​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​​ពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ប្រតិកម្ម​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន គឺ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​ថា ប្រមុខ​ប្រទេស​អាស៊ាន​ទាំង​ដប់​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ មិន​ដាក់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​បញ្ហា​អន្តរជាតិ។

ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​ថា ហ្វីលីពីន​មិន​បាន​យល់​ព្រម​ដូច្នេះ​ទេ គឺ​នៅ​តែ​ចង់​យក​បញ្ហា​នេះ​ទៅ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ។ ប្រទេស​៤ ដែល​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន គឺ​មាន​ប្រទេស​វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និង​ប្រទេស​ហ្វីលីពីន។

សូម​ស្ដាប់​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១ ដែល​មាន​លោក​សាស្ត្រាចារ្យ បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (ផ្នែក​ទំនាក់ទំនង​អន្តរជាតិ) លោក ឡេង ធារិទ្ធ ចូល​រួម​ពិភាក្សា​លើ​ប្រធាន​បទ​នេះ។

អ្នក​សម្របសម្រួល៖ លោក ទីន ហ្សាការីយ៉ា

ស្ដាប់​ផ្ទាល់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល