ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2014-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (អ.ប.ព) (ACU) លោក នួន បូផល (ឆ្វេង) និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី (កណ្ដាល) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (អ.ប.ព) (ACU) លោក នួន បូផល (ឆ្វេង) និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី (កណ្ដាល) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ពិភាក្សា​អំពី៖ «ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា»។

វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​រួម​មាន អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) លោក នួន បូផល និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី។

អ្នក​សម្រប​សម្រួល៖ លោក ទីន ហ្សាការីយ៉ា

ស្ដាប់​សំឡេង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

ភវរ័្មន

ពី បាវិត

១) មើលគម្រោង​​ធ្វើ​ផ្លូវ​ជាតិ​ និងលុយ​កម្ចី​ទាំងអស់​ មូលហេតុ
ងាយ​ទេ គឺ​គុណភាព​ហេដ្ឋារចនា​សម្ព័ន្ធ​​ទាំង​នោះ​គ្មាន​គុណភាព
យក​ប្រជាជន​និង​ប្រទេស​កម្ពុជា​ឲ្យ​ជំពាក់​បំណុលបរទេសតដល់​ចៅ​ទួត ២)​​ ​នយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច មូលហេតុ​ប្រជាជនបាត់
បង់ទឹក​ដី ព្រៃ​ឈើ ភោគផល​ធម្មជាតិ ជាពិសេសប្រជាជន​បាត់​បង់​
មុខ​របរ​ការងារ​ចាកចោល​ស្រុក​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​គេ
៣) ការ​លក់​ដោះ​ដូរ អាគារ​ស្ថាប័នរដ្ឋដីធ្លី​សាធារណដោយ​គ្មាន​
ការ​ដេញ​ថ្លៃ បំបាត់​ទ្រព្យ​សម្បត្តិ​ជាតិ ៤) ​ការ​ប្រគល់​ប្រភព​ចំណូល​ជាតិ​នៃ​វិស័យ​ទេសចរណ៍ឲ្យ​ទៅ​ឧកញ៉ាសុខគង់​ស៊ី​​បំបាត់​លុយ​ជាតិ បក្ខ​ពួក​គ្រួសារ​ឧកញ៉ាអ្នកកាន់​អំណាច​ម៉ៅ​ផ្ដាច់​មុខ​នាំ​ចូល​ប្រេង​ឥន្ធនៈ លក់​ប្រមូលទាំង​លុយ​ពន្ធជាតិ​តាម​ចិត្ត ។ល ។

Dec 18, 2014 02:03 AM

ភវរ័្មន

ពី បាវិត

មាន​បណ្ដាញ​សង្គម​ឧស្សាហ៍​បើក​មើល​ទៅ​លោក នួន បូផល​
នឹង​បាន​អាន​មតិ​ប្រជាពល​រដ្ឋ​ខ្មែរ​ឆ្លើយ​តប​មិនខាន ភរ​គេ​លែង​បានហើយ!ខ្ញុំ​ជូន​ឧទាហរណ៍​​ ខ្លះ​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់លោក​ពិត​ជាមាន​ឆន្ទៈ​ប្រឆាំង​អំពុក​រលួយមែន៖

Dec 18, 2014 02:02 AM

ភវរ័្មន

ពី បាវិត

លោកនួនបូផលគាត់​​ប្រមាថ​អង្គការ​អន្ដរជាតិ​វាយ​តម្លៃអំពើ
ពុក​រលួយមិន​ដឹង​ជា​វាយ​តម្លៃដោយ​សំអាង​លើ​ស្អី!ស្ដាប់​១ភ្លែត​ស្មាន​
ថា​គាត់អត់​ដឹង​មែនតែស្ដាប់​ចម្លើយ​លោក​បណ្ឌិត​ឡី​ទើប​ដឹង​ថា​ គាត់​
ប្រមាថ​គេ​ថាល្ងង់​គេ​មានតែ​ចេតនា​បង្កាច់​បង្ខូច​បក្ខ​ពួក​របស់​គាត់!
បំភាន់​មតិ​សាធារណមតិ​លែង​បាន​ទៀត​ហើយសម័យវិទ្យាសាស្រ្ដ

Dec 18, 2014 01:59 AM

ភវរ័្មន

ពី បាវិត

ខ្ញុំ​សុំ​អរគុណ​វិទ្យុអាស៊ីសេរី​ដែល​លើ​យក​ប្រធានបទ​នេះ​!
អរគុណ​លោកបណ្ឌិត​កែម ឡី លោក​បាន​បក​ស្រាយ​ចំៗ​ជំនួស​
មុខ​ឲ្យ​ប្រ​ជាជន​ខ្មែរ​ទាំង​អស់​ចំពោះ​មន្ត្រីនិងអ្នកដឹកនាំរបប​លោក​
ហ៊ុន​សែន​បច្ចុប្បន្ន! របបហ៊ុនសែន​ពេល​នេះ​នៅ​សល់​តែ​ការបំពាន
ច្បាប់​ប្រើ​កម្លាំង​គម្រាម​គំហែងប្រើ​​តុលាការ​អាយ៉ងគឺ​គ្មាន​ពាក្ស
​បកស្រាយ​កែបំភាន់​ទោ​ស​លក់​ជាតិ​នោះ​ឡើយ...

Dec 17, 2014 06:11 AM

អ្នក​អាន​អនាមិក

ការកំចាត់អំពើពុករលួយមិនមែនផ្តើមឡើងដោយលោកក្នុងស្ថាប័នកំចាត់អំពើពុករលួយនោះទេ អ្វីដែលសំខាន់គឺវាចាប់ផ្តើមពីខ្លួនយើងម្នាក់ គួរគប្បីព្យាយាមកំចាត់វាពីខ្លួនរបស់អ្នក នោះវានឹងជោគជ័យទាំងអស់ដើម្បីចូលរួមកំចាត់អំពើពុករលួយ!

Dec 17, 2014 03:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល