ការ​ប្រឈម និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ដែល​តវ៉ា​ទាមទារ​រឿង​ដីធ្លី

ដោយ ទេព សុរ៉ាវី
2014-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) សមាជិក​សមាគម​បន្ទាយស្រី​នៅ​ខេត្ត​សៀមរាប លោកស្រី ចក់ សាវ៉ាត តំណាង​សហគមន៍​ថ្ម​គោល សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ លោកស្រី ច្រាយ នីម និង​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
(ពី​ឆ្វេង) សមាជិក​សមាគម​បន្ទាយស្រី​នៅ​ខេត្ត​សៀមរាប លោកស្រី ចក់ សាវ៉ាត តំណាង​សហគមន៍​ថ្ម​គោល សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ លោកស្រី ច្រាយ នីម និង​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo: RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ពិភាក្សា​អំពី៖ «ការ​ប្រឈម និង​លុប​បំបាត់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ដែល​តវ៉ា​ទាមទារ​រឿង​ដីធ្លី»។

វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​រួម​មាន ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក តំណាង​សហគមន៍​ថ្ម​គោល សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ លោកស្រី ច្រាយ នីម និង​សមាជិក​សមាគម​បន្ទាយស្រី​នៅ​ខេត្ត​សៀមរាប លោកស្រី ចក់ សាវ៉ាត។

អ្នក​សម្រប​សម្រួល៖ អ្នកនាង ទេព សុរ៉ាវី

ស្ដាប់​ផ្ទាល់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ៊ុង មុន្នី

ពី ភ្នំពេញ

ខ្ញុំបាទឈ្មោះ អ៊ុង មុន្នី(ភ្នំពេញ)
សុំសួរ២សំនួរទៅវាក្មិនទាំង២ក្នុងវេទិការអាស៊ីសេរីយប់២៦វិច្ឆិការ២០១៤
1.សព្វថ្ងៃតុលាការស្ថិតក្រោមការបញ្ជារនាយករដ្ធមន្រ្តីផ្តាច់ការចង់ចាប់ ចង់សំលាប់រឺចង់ដោះលែងពេលណាក៏បាន (ដូចករណីលោកម៉ម សូណង សកម្មជនដីធ្លី និងអ្នកហានតវ៉ាផ្សេងៗ) ។ចង់សួរលោកប្រធានថា តើធ្វើយ៉ាងណាទើបដឹងថាការចាប់ឃុំរឺចោទប្រកាន់របស់តុលាការថាជារឿងនយោបានរឺមិនមែន ព្រោះពេលសង្គមស៊ីវិលចោទថារឿងនយោបានតែអាជ្ញាធរថាមិនមែន? សូមឧទាហរណ៏បញ្ជាក់ផង។
2.គជប យើងដឹងហើយថាជាចោរ លួច បន្លំ ហើយពេលនេះបក្សទាំង២កំពុងចចារគ្នា (បក្សប្រឆាំងកំពុងចាញ់ព្រៀបគេហើយ) ខ្ញុំជឿរថាមានចំនុចខ្លះបក្សកាន់អំនាចមិនព្រមតាមព្រោះវាធ្វើអោយខ្លួនមិនបានលួចទៀត។សុំសួរទៅលោកអនុប្រធានថា ដំណាក់កាលកំពុងចចាររឿងគជប ហេតុអ្វីមិនបើកជាសារធារណៈនិងហេតុអ្វីមិនអោយបេក្ខជនទី៩ឯករាជ(អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក)ចូលចចារផង?ហើយសូមលោកប្រធាន ជួយបង្ហាញប្រាប់រាស្រ្តខ្មែរបានទេថាចំនុចណាខ្លះដែលបក្សកាន់អំណាចមិនព្រមតាម ហេតុអ្វីគេមិនព្រមតាម រហូតដល់ចាប់ចងសមាជិកបក្សប្រឆាំងនិងសកម្មជនដីធ្លីផ្នូរ។
សូមអរគុណ?

Nov 26, 2014 12:23 AM

គេហទំព័រ​ទាំងមូល