រូប​ត្លុក​នយោបាយ ខ្សែ​ក្រវាត់មួយ ផ្លូវ​មួយ​របស់​ចិន។

អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​បារម្ភ​ថា ចិន​អាច​បង្កប់​មហិច្ឆតា​យោធា​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ខ្លួន

អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI) និង​ជា​សហ​អ្នកនិពន្ធ​នៃ​របាយការណ៍​វាយតម្លៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន របស់​មជ្ឈមណ្ឌល​សន្តិ​សុខ​អាមេរិកាំង​ថ្មី។

ព្រៃព្រះរកា ២០១៩ ៦២២

ក្រុម​និស្សិត និង​យុវជន​រក​ឃើញ​ថា ក្រសួង​បរិស្ថាន​អសមត្ថភាព​ការពារ​ព្រៃ​ព្រះរកា​ខេត្ត​ព្រះវិហារ

ក្រុម​យុវជន និង​និស្សិត អះអាង​ថា ទំហំ​ព្រៃឈើ ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់​នៅឡើយ នៅ​គ្រា​ដែល​ពួកគេ​ប្រទះឃើញ ដើមឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ត្រូវ​បាន​គេ​កាប់​ដួល ធ្វើ​អាជីវកម្ម​យ៉ាង​ពេញទំហឹង។

ទិវាពលកម្ម​អន្តរជាតិ ២០១៩

អ្នកស្រី រ៉ូណា ស្មីត សួរ​អភិបាល​រាជធានី​និង​ក្រសួងយុត្តិធម៌​ពី​សិទ្ធិមនុស្ស ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌

អ្នកស្រី រ៉ូណា ស្មីត បាន​ចោទសួរ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង អំពី​រឿង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជួបជុំ និង​បាន​ចោទសួរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អំពី​រឿង​វិស័យ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ព្រមទាំង​លើកឡើង ពី​ករណី​ឃុំខ្លួន​លោក កឹម សុខា ផង​ដែរ។

កម្មករ​គ្រោះថ្នាក់ចរាចរណ៍

សហជីព​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធានា​សុវត្ថិភាព​ចរាចរណ៍​ក្រោយពី​មាន​កម្មករ​ ៤២​នាក់​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ២០១៨​

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក គ.ជ.ប លោក​ រ៉ុង ឈុន ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ដល់​ក្រុម​កម្មករ​បន្ទាប់​ពី​មាន​របាយការណ៍​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិត​២ពាន់​ករណី​បាន​កើត​មាន​ឡើង​ទៅ​លើ​ក្រុម​កម្មករ​។

ហ៊ុន សែន ៦២២

លោក ហ៊ុន សែន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh ) នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែ ឧសភា ឆ្នាំ​២០១៩​។

នាង ផាត ២០១២ ៦២២

ក្រសួង​ការពារ​ជាតិ​ប្រាប់​ក្រុម​នាយទាហាន កុំ​ភ្ញាក់ផ្អើល​ចំពោះ​ផែនការ​កែទម្រង់​ឋានន្តរសក្ដិ

ក្រសួង​ការពារជាតិ​អះអាង​ថា នឹង​មិន​មាន​ការ​កាត់ ឬ​ទម្លាក់​សក្ដិ​មន្ត្រី​យោធា​ជាន់ខ្ពស់​នោះ​ឡើយ។ ការ​បកស្រាយ​នេះ បន្ទាប់ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​កែទម្រង់​ជួរ​កងទ័ព ដោយ​ចង់​រក្សាទុក​នាយ​ឧត្ដមសេនីយ៍​តែ​ពីរ​រូប ហើយ​មន្ត្រី​ជាន់ខ្ពស់​យោធា​ដទៃ​ទៀត អាច​ត្រូវ​បន្ថយ​ឋានន្តរសក្ដិ​ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​តួនាទី។

ពលរដ្ឋ​ឃុំ ២ធ្នូ ខេត្ត​ក្រចេះ​ថា អាជ្ញាធរ​ចុះ​បំផ្លាញ​ផល​ដំណាំ និង​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ ២ធ្នូ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ថា​ អាជ្ញាធរ​បាន​ចុះ​ឈូស​ឆាយ​ផលដំណាំ​ពួកគាត់​អស់​ជាច្រើន​ហិកតារ និង​ដុត​ផ្ទះ​អស់​ជាច្រើន​ខ្នង។

ជា ហ៊ាន ព្រៃ ៦២២

"ក្រុមហ៊ុន​ទ្រី ភាព និង​ម៉េង អ៊ាង បើក​ទីតាំង​អាជីវកម្ម​ឈើ​ខ្នាត​យក្ស​នៅ​ភ្នំ​ឱរ៉ាល់ និង​ភ្នំ​ក្រវាញ"

អាជីវកម្ម​ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​មូល​ធំៗ ចេញពី​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន ៣ រួមមាន ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់។

អំ សំអាត ៨៥៥ ២០១៧

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ស៊ើបអង្កេត​ករណី​ស្លាប់​កូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ទាម​ទារ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ដោយសារតែ​នៅ​លើ​សាកសព​ជនរងគ្រោះ​មាន​ស្នាម​ធ្វើ​ទារុណកម្ម​ជាច្រើន​កន្លែង។

ពលករ​ខ្មែរ​នៅ​ទីក្រុង​បាងកក 050119

ពលករ​ខ្មែរ​នៅ​ថៃ​ប្រមាណ​ ៥០​នាក់​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីក្រុង​បាងកក

ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ប្រមាណ​ ៥០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី១ ឧសភា បាន​នាំគ្នា​ចូលរួម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​ពលករ​មកពី​ប្រទេស​ដទៃ​ទៀត​នៅ​ទីក្រុង​បាងកក។

អ្នកកាប់ឈើក្នុងដីថៃ 042419

គ្រួសារ​មួយ​នៅ​ខេត្ត​ពោធិ៍សាត់​រៀបរាប់​អំពី​ការ​លំបាក​បន្ទាប់​ពី​ទាហាន​ថៃ​បាញ់​កូន​ស្លាប់​ពេល​លប​កាប់​ឈើ​​ក្នុង​ដី​ថៃ

ម្ដាយ​យុវជន​ម្នាក់​រស់​នៅ​ខេត្ត​ពោធិ៍សាត់ ​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​ នៅ​​​ក្នុង​ដី​ថៃ​កាល​ពី​ថ្ងៃ​ទី២៤ មេសា​ យំ​​សោក​​នឹក​អាណិត​កូន​​ ដែល​ស្លាប់​នៅ​ក្នុង​ព្រៃ​ម្នាក់​ឯង​ ដោយ​មិន​បាន​យក​សព​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ពុទ្ធសាសនា។

សមត្ថកិច្ច​បន្ត​សួរចម្លើយ​ជនជាតិ​ចិន​ដែល​ប្រើ​បំពង់​ដាក់​ខ្សាច់​ស្រដៀង​គ្រាប់​បែក​ច្នៃ បំភ័យ​ជនជាតិ​ចិន​ដូចគ្នា​

សមត្ថកិច្ច​បន្ត​សួរចម្លើយ​ជនជាតិ​ចិនដែល​យក​បំពង់​ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​បែក ​ទៅ​ដាក់​នៅ​ផ្ទះ​មិត្តភ័ក្ដិ

ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត ឱ្យដឹងថា​សមត្ថកិច្ច​ កំពុង​សាកសួរ ជនជាតិ​ចិន​ម្នាក់ ដែល​យក​បំពង់​ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​បែក ​ទៅ​ដាក់​នៅ​ផ្ទះ​មិត្តភ័ក្ដិ​។

ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ២០១៧ ១៤៤០

សាលាដំបូង​ខេត្ត​បាត់ដំបង​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​ ៤រូប​សាកសួរ​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​

អតីត​ចៅសង្កាត់​គណបក្ស​ប្រឆាំង​ចំនួន ៣រូប និង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​ម្នាក់​អះអាង​ថា​ ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចូល​បំភ្លឺ​តុលាការ​តាម​ដីកាកោះ​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។

អត្ថបទសម្រាំង

គេហទំព័រ​ទាំងមូល